Archive for the ‘ព័ត៌មាន​ខែ្មរ’ Category

ប្រធានាធិបតី​វៀតណាម​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​២៨​សីហា​២០១០

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់​ប្រធានាធិបតី​វៀតណាម​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​នេះ។ មេ​ដឹកនាំ​កម្ពុជា​និង​វៀតណាម បាន​សម្រេច​រួមគ្នា​ថា ប្រទេស​ទាំង​ពីរ​ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការនិង​សាមគ្គីភាព​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​ទាំង​ពីរ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​និង​ ជា​អ្នក​ជិតខាង​ល្អ។

មន្ត្រី​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា​ក៏​បាន​វាយ​តម្លៃ​ថា ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន មិញត្រៀត​ ដែល​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ គឺ ជា​ជោគជ័យ​មួយ​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-​វៀតណាម​ដែល​ស្ថិត​នៅ​ក្នុង​សមាគម ​អាស៊ាន​តែ​មួយ។ លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ថ្លែង​ថា ប្រទេស​ទាំង​ពីរ​នឹង​កាន់​តែ​មាន​កិច្ចប្រតិបត្តិការ​រវាង​គ្នា​កាន់​ល្អ​ប្រសើរ​ថែម​ទៀត។ (ជាដើម)

បាតុករ​​តវ៉ា​​​រឿង​​ទំនាស់​​ដី​ធ្លី​​បាន​​បិទ​​ផ្លូវ​​ជាតិ​​លេខ​​៤៨

ប្រជា​ពលរដ្ឋ​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះ​កុង​បាន​សម្រេច​បិទ​ផ្លូវជាតិ​លេខ​៤៨​ដើម្បី​ប្រឆាំង​តវ៉ា​ជាមួយ​ក្រុម​ហ៊ុន​ហេង ហ៊ុយ​ កុំ​ឲ្យ​រំលោភ​យក​ដី​របស់​ពួក​គេ។ ​​ការ​បិទ​ផ្លូវ​នេះ​​បាន​ធ្វើ​ឡើង​រយៈ​ពេល​​ជាង​បី​ម៉ោង​បណ្តាល​ឲ្យ​រថយន្ត​ច្រើន​រាប់​រយ​គ្រឿង​បាន​កក​ស្ទះ។​ ក៏ប៉ុន្តែ​ពុំ​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ​ ​នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​របស់​ក្រុម​ហ៊ុន​បាន​បំបែក​ក្រុម​ប្រជា​ពលរដ្ឋ​ឲ្យ​ចេញ​ពី​ផ្លូវ​ ដើម្បី​បើក​ចរាចរណ៍​ឡើង​វិញ។

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​សម្រេច​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨ ​នៃ​ស្រុក​ស្រែអំបិល​ ​ខេត្ត​កោះកុង​ ​ដើម្បី​ប្រឆាំង​តវ៉ា​ជំទាស់​និង​ក្រុម​ហ៊ុន​ហេង ហ៊ុយ​ ​ ​ក្រោយ​ពី​ក្រុមហ៊ុន​មួយ​នេះ​​បាន​ចោទ​ប្រកាន់​ថា​ ​បាន​រំលោភ​យក​ដី​របស់​ប្រជា​ពលរដ្ឋ។ (ជាដើម)

មាន​ការ​ដាក់​ឯក​អគ្គ​រាជ​ទូត​ឡើង​វិញ​ ​តែ​បញ្ហា​ព្រំដែន​នៅ​តែ​បន្ត

ភ្នំពេញ៖ នៅ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​សម្រាប់​បោះ​ជំហាន​ទៅ​មុខ​សម្រាប់​ការ​ដោះស្រាយ​ជំលោះ​ព្រំដែន​ដ៏​តាន​តឹង​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​នៅ​ឡើយ​ទេ​ ​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​នេះ​ បាន​កសាង​ទំនាក់​ទំនង​ការទូត​ដូច​ធម្មតា​ឡើង​វិញ​នោះ។​ ក្រុម​មន្ដ្រី​​នៅ​មាន​ទស្សនៈ​​ផ្សេង​គ្នា​នៅ​ឡើយ​សម្រាប់​ការ​ចរចា​ជាថ្មី​អំពី​បញ្ហា​ព្រំដែន​ក្នុង​ពេល​ខាង​មុខ​នេះ។

មន្រ្តី​ជាន់​ខ្ពស់​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ​នៅ​មាន​ទស្សនៈ​មិន​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ ​ចំពោះ​លទ្ធ​ភាព​ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន ​ដែល​កំពុង​តែ​ជាប់​គាំង​នៅ​ពេល​នេះ។​ ​ថ្វី​បើ​ទំនាក់​ទំនង​ការ​ទូត​នៃ​ប្រទេស​ទាំងពីរ​បាន​ឈាន​ឡើង​ដល់​កម្រិត​ធម្មតា​ឡើងវិញ​ ​ដូច​ពីមុន​ក៏ដោយ។ (ជាដើម)

ការិយាល័យ​វិទ្យុ​សំឡេង​វៀតណាម​​សម្ពោធ​ជាផ្លូវការ​នៅ​ទីក្រុង​ភ្នំពេញ

ភ្នំពេញ៖ ការិយា​ល័យ​តំណាង​វិទ្យុ​សំឡេង​វៀតណាម​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​នៅ​ថ្ងៃស្អែក​នេះ​ ​ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ​ ​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ​និង​បញ្ចូន​ទៅ​កាន់​ប្រទេស​វៀតណាម​ សម្រាប់​បម្រើ​ដល់​ការ​ផ្សាយ​ជា​ភាសា​វៀតណាម​របស់​វិទ្យុ​សំឡេង​វៀតណាម។

លោក​ប្រធានាធិបតី​វៀតណាម​ Nguyen​ Minh​ Triet ​បាន​មក​ដល់​រាជ​ធានីភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដើម្បី​ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​រយៈ​ពេល​បីថ្ងៃ​នៅ​កម្ពុជា​ ​សំដៅ​សម្ពោធ​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​វៀតណាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​នៅ​ថ្ងៃ​សុក្រ​ស្អែក​ ​សម្រាប់​ធើ្វ​សេចក្តី​រាយ​ការណ៍​អំពី​ព្រឹត្តិ​ការណ៍​នានា​ ​ដែល​កើត​មាន​នៅ​កម្ពុជា​ ​បញ្ចូន​ទៅ​ផ្សាយ​ជា​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​វៀតណាម។ (ជាដើម)

ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ធិ ជំទាស់​ការ​ច្របាច់​បញ្ចូល​គ្នារវាង​គណបក្ស​រាជា​និយម​ពីរ

480-khmer-norodom-ranarridh-ap

អតីត​ប្រធាន​គណបក្ស​រាជា​និយម​ ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ឋិ ​នៅ​ថ្ងៃចន្ទ័នេះ​ បាន​ប្រឆាំង​ទៅ​នឹង​ការ​ច្របាច់​បញ្ចូល​គ្នា​ រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​ជាតិនិយម ​ដែល​ព្រះអង្គ​ធ្លាប់​គង់​ជាព្រះ​ប្រធាន​នៃ​គណបក្ស​ទាំងពីរ​នេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ ព្រះអង្គម្ចាស់​រណឬទ្ឋិ​ ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ​មាន​បន្ទូល​ថា ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​ទាំងពីរ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ការ​គាំទ្រ​ពី​ម្ចាស់ឆ្នោត​ ព្រម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​ឈ្មោះ ​និង​កិត្តិយស​របស់​គណបក្ស​ជាតិនិយម​ ដែល​កាលពី​មុន​ គឺជា​គណបក្ស​នរោត្តម​ រណឫទ្ឋិ ​ដែល​ព្រះអង្គ​ធ្លាប់​គ្រប់គ្រង។ (ជាដើម)

រដ្ឋា​ភិបាល​ខ្មែរ​មាន​​ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ​លិខិត​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ​ផ្ញើ​ទៅអ.ស.ប.

ភ្នំពេញ៖ ប្រមុខ​ដឹក​នាំ​រដ្ឋា​ភិបាល​ខ្មែរ​ បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ​លិខិត​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ​ផ្ញើ​ទៅ​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​លើក​ឡើង​ថា​ ​កម្ពុជា​ជាអ្នក​ឈ្លាន​ពាន​ដែន​ដី​របស់​ថៃ។​ ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​បាន​ហៅ​ការ​លើក​ឡើង​បែប​នេះ​ថា​ ​​រឿង​គួរ​ឲ្យ​អស់​សំណើច។

នាយក​រដ្ឋ​មន្ត្រី​ខ្មែរ ​លោកហ៊ុន សែន​ បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ថៃ​ Abhisit Vejjajiva​ ​ដែល​ថា​ ​កម្ពុជា​បាន​ទន្ទ្រាន​ចូល​ដែនដី​របស់​ថៃ​នោះ ​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។ (ជាដើម)